កំពង់ឆ្នាំង ៖ កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ពេលមេឃកំពុងភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំង មានករណីរន្ទះបាញ់ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ ឈ្មោះ ហ៊ន រ៉ា ភេទស្រី អាយុ ៤០ ឆ្នាំ នៅចំណុចទួលអង្សែង ភូមិភូមិជ្រលង ឃុំដារស្រុកកំពង់លែង។
នៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ដដែល ស្រុកចំនួន០២ ក្នុងខេត្តកំពង់ឆ្នាំង បានទទួលរងការខូចខាតផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នងដោយសារតែភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឱ្យរលំផ្ទះទាំងស្រុងចំនួន១០ខ្នង និងរបើកដំបូលចំនួន៤០ខ្នង ក្នុងនោះស្រុកសាមគ្គីមានជ័យចំនួន៣៤ខ្នង ដោយដួលរលំទាំងស្រុងចំនួន០៨ ខ្នង និងរបើកដំបូលចំនួន២៦ខ្នង និងស្រុកកំពង់លែងចំនួន១៦ខ្នង ដួលរលំទាំងស្រុងចំនួន០២ខ្នង និងរបើកដំបូលចំនួន១៤ខ្នង ។
ក្រុមការងារសាខា និងអនុសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចកំពុងចុះជួយដល់ប្រជាពលរដ្ឋហើយ
មតិយោបល់