ព័ត៌មានជាតិ

ស្លាប់ម្នាក់និងរបួសធ្ងន់៤នាក់ករណីរថយន្តរយ៉ែថយក្រោយបុកជណ្តើរផ្ទះរលំកិន

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរយ៉ែថយក្រោយបុកជណ្តើរផ្ទះបណ្ដាលឲ្យជនរងគ្រោះ៥នាក់ ស្រី៣នាក់ប្រុស២នាក់ក្នុងនោះស្លាប់១នាក់ឈ្មោះ សំណាង សុម៉ាវត្តី ភេទស្រីអាយុ៦ឆ្នាំរស់នៅភូមិកណ្តាល ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កើតហេតុនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១២និង០០នាទី នៅចំណុចមុខផ្ទះឪពុកជនរងគ្រោះភូមិកណ្តាល ឃុំកោះចូរ៉ាមស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយរថយន្តមួយគ្រឿងម៉ាកហុីណូធន់បែន៥តោនពណ៌ ខៀវពាក់ស្លាក លេខ ក្រចេះ 3A-0312អ្នកបើកបរឈ្មោះកិះ កយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មាន ទី លំនៅ ភូមិកណ្តាល ឃុំស្រុកកោះចូរ៉ាមស្រុកខ្សាច់កណ្តាលខេត្ត កណ្តាល(បានរត់គេចខ្លួនបាត់)។ក្នុងទិសដៅរយ៉ែថយក្រោយពីកើតទៅលិចចូលផ្ទះចាក់ដីជ្រុលចង្កូតទៅបុកជន្តើរថ្មផ្ទះរបស់ឈ្មោះ នៅ សំណាង ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិ ឃុំកើតហេតុបណ្តាលឲ្យរងគ្រោះ៥នាក់ក្នុងនោះស្លាប់១នាក់នៅនឹងកន្លែងកើតហេតុ
១/ឈ្មោះ សំ ណាង សុម៉ាវត្តី ភេទស្រីអាយុ៦ឆ្នាំ(ស្លាប់)
២/ឈ្មោះ សំ ណាងបញ្ញាភេទប្រុសអាយុ៧ឆ្នាំ(របួសបែកក្បាល)
៣/ឈ្មោះ យ័ន រក្សាភេទស្រីអាយុ១០ឆ្នាំ(របួសបែកក្បាល)
៤/ឈ្មោះ វិទ្ធី សុខឃឹមភេទស្រីអាយុ៦ឆ្នាំ(របួសបែកចំគល់ចិញ្ចើម)
៥/ឈ្មោះ វិទ្ធី វណ្ណឌី ភេទប្រុស៧ឆ្នាំ(របួសស្រាល)ជនរងគ្រោះទាំង៥នាក់រស់នៅភូមិឃុំកើតហេតុជាមួយគ្នា)
ក្រោយពេលកើតហេតុរួចកម្លាំងជំនាញចរាចរណ៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចូរ៉ាម ចុះទៅដល់កន្លែងកើតហេតុនិងបានធ្វើការវាស់វែងដកហូតសម្ភារ:រថយន្តចំនួន០១គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលកោះចូរ៉ាម ៕ ចំណែករថយន្តបង្កខាងលេីត្រូវសមត្ថកិច្ចយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក
+ខូចខាតសំភារះ
-រថយន្ត១គ្រឿងស្រាល
-ម៉ូតូ១គ្រឿងស្រាល
-កង់១គ្រឿងស្រាល
តាមការសន្និដ្ឋាន អ្នកបើកបររថយន្តបង្កខាងលើបើកបររយ៉ែថយក្រោយអត់មានព្រូសុីញ៉ូខ្វះការប្រុងប្រយ័ត្ន ៕

 

មតិយោបល់