ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិជនរងគ្រោះជាបុគ្គលិកធនាគារ AMK

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ​ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានកិច្ចប្រតិបត្តិការ ស្រាវជ្រាវនិងបង្ក្រាបករណីប៉ុនប៉ង និងលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធដាវដែក) ចំណុចលើផ្លូវជាតិលេខ៦ មុខឡឥដ្ឋរបស់ឈ្មោះ ព្រាប កុយ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ យ៉ុន ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារ AMK ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទីលំនៅ សព្វថ្ងៃភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ០៤នាក់ (ឃាត់ខ្លួន) ៖១.ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ២.ឈ្មោះ ស៊ឹង ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៧១ ផ្លូវបេតុង ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៣.ឈ្មោះ ទិត្យ បញ្ញាខារិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៤៩ ផ្លូវលំ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ៤.ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់អីវ៉ាន់តាមអនឡាញ មានទីលំនៅបច្ចុប្បន្ន ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

វត្ថុតាងតាមចាប់យក៖
១.រថយន្តម៉ាក TOYOTA PRIUS ស៊េរីឆ្នាំ ២០០៦ ពណ៌ ប្រផេះ ពាក់ផ្លាកលេខ 2BI-0265 ។
២.ទូរស័ព្ទម៉ាក Iphone XSMAX ពណ៌ទឹកមាស (ឆេះអេក្រង់) ចំនួន០១ គ្រឿង ។
៣.ទូរស័ព្ទម៉ាក Iphone X ពណ៌ ស ចំនួន០២គ្រឿង ។
៤.ទូរស័ព្ទម៉ាក Iphone 7 plus ពណ៌ ខ្មៅ ចំនួន០១គ្រឿង ។
៥.ដាវដែកដងធ្វើអំពីឈើប្រវែង១៤សង់ទីម៉ែត្រ ទំហំ២សង់ទីម៉ែត្រ ពណ៌ខ្លឹមខ្នុរ ផ្លែប្រវែង៤២សង់ទីម៉ែត្រ ទទឹង៤.៥សង់ទីម៉ែត្រ ខាងចុងមុខស្រួច នៅលើខ្នងដាវ មានស្នាមឆាបប្រហោងដូចធ្មេញរណា ចំនួន០៦កន្លែង ។ នៅគល់ផ្លែមានស្នាមចោះ០១កន្លែង ។
៦.ស្រោម ដាវ ពណ៌ ខ្មៅចំនួន០១ ។
៧.ទូរស័ព្ទម៉ាក NOKIA 105TA ពណ៌ ស ចំនួន០១គ្រឿង ។
៨.កូនសោ មាត់ចំនួន០៣ដើម មានលេខ១៧ចំនួន០១ដើម .លេខ១២ ចំនួន០២ដើម ។
៩.ទល់ល្វីសចំនួន០៤ដើម .ខ្លី ចំនួន០៣ដើម វែងចំនួន០១ដើម ។
១០.កន្រ្តៃ ចំនួន០១ ។
១១.ដង្កាប់ចំនួន០១ដើម ។

ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់