ព័ត៌មានជាតិ

ភ្នាក់ងារសារព័ត៌មាន ខ្មែរម្ចាស់ស្រុក ក្អួតឈាមស្លាប់ នៅលើកាណូត

កំពង់ឆ្នាំងៈ បុរសម្នាក់ ត្រូវគេស្គាល់ថា ជាភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុក បានក្អួតឈាមស្លាប់ភ្លាមៗ នៅលើកាណូត ផ្អើលអ្នកដំណើរ នៅវេលាម៉ោងប្រមាណ៩ថ្ងៃទី១៥ សីហា ឆ្នាំ២០១៦ នៅលើកាណូត ដរកំពង់ឆ្នាំង-កំពង់លែង ។

នគរបាលស្រុកកំពង់លែង បានឲ្យដឹងថា បុរសដែលបានស្លាប់ ដោយសារក្អួតនោះ មានឈ្មោះថា រស់ សំអាត អាយុ៥២ ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំង៣ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាភ្នាក់ងារសារព័ត៌មាន ខ្មែរម្ចាស់ស្រុក ប្រចាំខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានបន្ដថា នៅមុនពេលកើតហេតុបុរស រងគ្រោះខាងលើបាន ធ្វើដំណើរឆ្លងតាមកាណូត ដរ ចុះទៅស្រុកកំពង់លែង ដោយធ្វើដំណើរ តាមកាណូត ជើងម៉ោង៨និង៣០ នាទីព្រឹក នៅពេលដែលកាណូត កំពុងចេញដំណើរបុរសរងគ្រោះបានជជែកគ្នា លេងជាមួយអ្នកធ្វើដំណើរធម្មតា ខណៈដែលកាណូត បានមកដល់ចំណុចដីដុលស្រាប់តែបុរសរងគ្រោះ បានប្រាប់អ្នកបើកកាណូត ឲ្យបើកតិចៗថា ខ្លួនហាក់ដូចជាធីងធោងចងក្អួត ។ ស្រាប់បន្តិចក្រោយមក គាត់អង្គុយចុះនិងបានលុតជង្គង់ ហើយក្អួតធ្លាក់សុទ្ធតែឈាម ដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលពេញលើកាណូត ។

សមត្ថកិច្ច បានបន្ថែមទៀតថា ភ្លាមនោះកាណូត ដឹកអ្នកដំណើរបានធ្វើដំណើរបន្ត មកដល់ចំណត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់លែង បានចុះធ្វើការពិនិត្យ សាកសពពុំមានអ្វីស្លាកស្នាម ក៏បានប្រគល់ឲ្យក្រុមគ្រួសារ ដឹកតាមកាណូត តូច យកមកលំនៅឋានវិញ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

CaptureCapture1Capture2Capture5Untitled-1

មតិយោបល់