ត្បូងឃ្មុំៈ វកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២១ ខែមិថុនា ឆ្នាំ២០១៨ មានករណីបំផ្លាញសម្បត្តិអ្នកដទៃ មួយកើតឡើងនៅចំណុចផ្ទះឈ្មោះ មាស រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ស្ថិតនៅភូមិត្រពាំងគូរ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បង្កដោយជនសង្ស័យឈ្មោះ លីម ឆៃហ៊ាង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ បានធ្វើសកម្មភាពយកដុំឥដ្ឋ ដុំថ្ម និងកាំបិតបុ័ងតោ គប់ និងឡើងទៅកាប់នៅលើផ្ទះជនរងគ្រោះឈ្មោះ មាស រិទី្ធ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។
ក្រោយពីបានទទួលបណ្ដឹងរបស់ជនរងគ្រោះភ្លាមសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមនីតិវិធី៕
មតិយោបល់