ព័ត៌មានជាតិ

ម៉ូតូស្គុបពី១គ្រឿង ពាក់ផ្លាកលេខ នគរបាល1-68 79 ត្រូវរថយន្តបុក បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៧ និង២០ នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តមិនស្គាល់ម៉ាក១គ្រឿង បើកបុកម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខ នគរបាល 1-68 79 ស៊េរីឆ្នាំ២០២០ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវលេខ២២៣ ម្តុំទល់មុខសាលាបឋមសិក្សាមិត្តភាព ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ជនរងគ្រោះ ត្រូវបានរថយន្តដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ចំណែករថយន្តបង្កនោះវិញ បានបើករត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ស្វែងរកចាប់ខ្លួនម្ចាស់រថយន្ត មកចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់