-

កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉តូឆក់ទូរស័ព្ទដៃ

ភ្នំពេញ: នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១០និង២០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ័យជម្នះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជិះម៉តូឆក់ទូរស័ព្ទដៃ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៨៤ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ិល អានុជ ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ សា្នក់នៅផ្ទះលេខ១៣បេ ផ្លូវលេខ៥១ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សេង សុធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក HONDA CLICK ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1 GU 0673 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព, ទូរស័ព្ទដៃម៉ាក់ Google Pixal 6 ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់