ព័ត៌មានជាតិ

រដ្ឋាភិបាលចិន បានស្វាគមន៍ប្រជាជនតៃវ៉ាន់ឱ្យមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

រដ្ឋាភិបាលចិនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានស្វាគមន៍ប្រជាជនតៃវ៉ាន់ឱ្យមកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងបានអំពាវនាវឱ្យកោះតៃវ៉ាន់អនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនទទួលការចាក់វ៉ាក់សាំងចិនដែលមានប្រសិទ្ធភាពខ្ពស់។

នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters ថ្ងៃសុក្រ ទី១១ ខែមិថុនានេះ។ ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងផលិតដោយជនជាតិចិនត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខ ភាពពិភពលោក

ហើយការចាក់វ៉ាក់សាំងនេះត្រូវបានប្រើប្រាស់ឬអនុម័តដោយប្រទេសជាង ៩០ ដែលបង្ហាញពីសុវត្ថិភាពនិងប្រសិទ្ធភាព។ការិយាល័យតៃវ៉ាន់បាននិយាយថាប្រជាជនតៃវ៉ាន់អាចមកប្រទេសចិនដើម្បីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រសិនបើពួកគេគោរពយ៉ាងតឹងរឹងជាមួយនឹងវិធានការត្រួតពិនិត្យការរាតត្បាតរបស់ប្រទេសចិន។ ប្រជាជនតៃវ៉ាន់ប្រមាណ ៦២.០០០ នាក់ត្រូវបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសចិនគិតត្រឹមថ្ងៃទី ៣១ ខែឧសភា៕

មតិយោបល់