ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolás Maduro បានទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកបញ្ចេញមូលនិធិ ដែលបានបង្កកដោយទណ្ឌកម្មអន្តរជាតិ ដូច្នេះប្រទេសរបស់លោកអាចបំពេញការបង់ប្រាក់ ដល់គំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិសំរាប់វ៉ាក់សាំងវីរុស COVID-19។
លោក Maduro និយាយថា ទីក្រុង Caracas បានចំណាយប្រាក់ចំនួន ១២០លានដុល្លារដល់យន្តការមជ្ឈមណ្ឌលកូវ៉ាក់ ដែលស្ថាប័ននេះបានជូនដំណឹងថា ប្រទេសវេណេហ្ស៊ុយអេឡានៅសល់ ១០លានដុល្លារទៀតមិនទាត់បានទូទាត់។ យោងតាមលោក Maduro បាននិយាយថា ធនាគារស្វីស UBS បានរាយការណ៍ថា ការចំណាយត្រូវបានរារាំង និងកំពុងស្ថិតក្រោមការស៊ើបអង្កេត។ លោកនិយាយថា វិធានការរបស់សហរដ្ឋអាមេរិកគឺជាបទឧក្រិដ្ឋ។
វេណេហ្ស៊ុយអេឡាដែលទទួលបានវ៉ាក់សាំងតិចតួច រំពឹងថានឹងទទួលបានការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១១.៣លានដូសនៃប្រភេទវ៉ាក់សាំងខុសៗគ្នា ផ្តល់ដោយស្ថាប័នកូវ៉ាក់។ វ៉ាក់សាំងត្រូវការសម្រាប់ផ្តល់ដល់ប្រជាជនវេណេហ្ស៊ុយអេឡាប្រមាណ ៣០លាននាក់ដើម្បីការពារវីរុស COVID-19៕
មតិយោបល់