តុលាការកំពូលរបស់ប្រទេសកូឡុំប៊ីបានបើកសម័យប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិចារណាលើសំណើដាក់ប្រទេសប្រេស៊ីលជាម្ចាស់ផ្ទះ Copa America។
ក្នុងនោះផងដែរក៏មានការលើកឡើងថាការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សរាប់ពាន់នាក់ តែរដ្ឋធម្មនុញ្ញប្រេស៊ីលមិនបានរារាំងដល់តុលាការក្នុងការសម្រេចនេះទេ។
ប៉ុន្តែក្រុមនីមួយយៗប្រឈមនឹងការធ្វើតេស្តជារៀងរាល់ ៤៨ ម៉ោងម្តង ហើយពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុងនានានៅលើជើងហោះហើរដែលមានលក្ខណៈពិសេស ឬក៏ការប្រកួតនេះមិនត្រូវមានអ្នកគាំទ្រចូលទស្សនាបានទេ។
គួររំលឹកដែលថាការប្រកួតត្រូវបានពន្យាពេលពីឆ្នាំ ២០២០ ដោយសារតែការឆ្លងរាលដាលនៃជំងឺឆ្លងវីរុស Covid-19 ហើយម៉្យាងទៀតកូឡុំប៊ីត្រូវបានដកចេញជាសហម្ចាស់ផ្ទះនៅថ្ងៃទី ២០ ឧសភាដោយសារភាពវឹកវរស៊ីវិលក្នុងស្រុកនិងអាហ្សង់ទីនត្រូវបានដកហូតជាម្ចាស់ផ្ទះនៅថ្ងៃទី ៣០ ឧសភាដោយអ្នករៀបចំបានលើកឡើងពីក្តីបារម្ភទាក់ទងនឹងជំងឺឆ្លងដោយបច្ចុប្បន្នប្រទេសនេះកំពុងមានការអត្រាឆ្លងខ្លាំង។
មតិយោបល់