ព័ត៌មានជាតិ

អាសូរណាស់!ករណីក្មេងប្រុស ម្នាក់ប្រាប់មេជាងថាទៅរកទិញស្អីហូបមួយភ្លែតស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់…

ភ្នំពេញ:នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ នៅត្រង់ចំណុចខាងត្បូងសាលាអនុវិទ្យាល័យព្រៃវែង ផ្លូវបេតុងព្រៃស ស្ថិតនៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សប្រុស០១នាក់ ស្លាប់នៅកន្លែងកើតហេតុ ។
១/ ភាគីម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AB.0403 បើកបរដោយឈ្មោះនៅ វិឆ្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិរកាខ្ពស់ ឃុំត្រពាំងសាត ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។
២/ ភាគីរថយន្តម៉ាក LEXUS NX200T ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BP.7833 (អ្នកបើកបរមិនស្គាល់អត្តសញ្ញារត់គេចពីកន្លែងកើតហេតុបាត់បន្សល់ទុកតែរថយន្ត) ។
ដំណេីររឿង: មុនពេលកេីតហេតុរថយន្ត និងម៉ូតូបេីកបរស្របទិសគ្នាពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្លងផ្លូវហើយម៉ូតូបានបុករថយន្តពេញទំហឹងបណ្តាលអោយបោកដួលតែម្តង ។
មូលហេតុ: មកពីភាគីរថយន្តបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។
សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលេីត្រូវបានប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

មតិយោបល់