ព័ត៌មានអន្តរជាតិ

កងសម្ព័ន្ធមិត្ត Ansarullah និងកងទ័ពយេម៉ែន សម្លាប់ទាហានស៊ីឈ្នួលអារ៉ាប៊ីសាអូឌីត ៣២ នាក់

យេម៉ែនៈ កងសម្ព័ន្ធមិត្ត Ansarullah និងកងទ័ពយេម៉ែន សម្លាប់ពួកសកម្មប្រយុទ្ធអារ៉ាប៊ីសាអូឌីត ដែលមានភក្ដីភាពចំពោះអតីតរបបយ៉ង់ខ្នងរបស់ប្រទេសនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាមួយ នៅទីក្រុង Marib និង Jawf ទៅដល់តំបន់ Bayda។ នេះបើយោតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

ក្នុងនោះដែរ ពួកសកម្មប្រយុទ្ធ ៩១ នាក់ផ្សេងទៀតរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ៣ ខេត្ត យ៉ាងណាមិញ មិនទាន់មានព័ត៌មានទេ ទាក់ទងនឹងការស្លាប់ និងរបួស ក្នុងចំណោមកងកម្លាំងយេម៉ែនទ្បើយ នេះបើតាម របាយការណ៍ទូរទស្សន៍ Al Masirah៕

VIDEO: Houthi Ansarullah Fighters, Yemeni Army Kill 32 Saudi Merceneries

https://youtu.be/GeZ7vJi_LxA

មតិយោបល់