ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ផ្លាកលេខភ្នំពេញ 2BC-2737 បានកៀរគ្នាជាមួយរ៉ឺម៉ក បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨និង១៤ នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស៊េរីទំនើម១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BC-2737 បានកៀរគ្នាជាមួយរ៉ឺម៉ក បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតនៅក្បែរស្តុប ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ​​ ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿង ។ សូមបញ្ជាក់ថា ករណីនេះ មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់