ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ដមួយរគ្រឿង រេចង្កូតបុករបាំងថ្ម ដាក់ស្លាកសញ្ញាបង្កាន់ដៃស្ពាន បណ្តាលឲ្យបាក់អស់១កង់

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុក និងរបាំងថ្មដាក់ស្លាកសញ្ញា បង្កាន់ដៃស្ពាន ៥ មករា ពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ចំណែករថយន្តបង្កវិញរងការខូចខាតបាក់កង់ខាងមុខ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចគល់ស្ពាន ៥ មករា ក្នុងសង្កាត់ផ្សាដេប៉ូ៣
ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2-H8425 បើកបដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មិនប្រយ័ត្ន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្ម ដាក់ស្លាកសញ្ញាពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ និងរងការខូចខាតរថយន្តបង្ក បាក់កង់មុខខាងឆ្វេងយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់រួច បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុក នៅខាងចរាចរណ៍ជនាញផ្លូវគោក នៃស្នងការក្រុងរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់