ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ផ្លាកលេខកំពង់ស្ពឺ 2B 7280 ឆ្លងប្រព័ន្ធភ្លើង បណ្ដាលឲ្យឆាបឆេះទាំងស្រុង

មណ្ឌលគិរី: នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទីរសៀល នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ លើផ្លូវជាតិលេខ៧៦A ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុក អូររាំង មានករណីឧប្បត្តិវហេតុ ដោយរថយន្តម៉ាកសាំងយ៉ុង ពណ៌សម្បកឪឡឹក ពាក់ផ្លាកលេខកំពង់ស្ពឺ 2B 7280 បើកបរពីលិចទៅកើតបានឆ្លងប្រព័ន្ធភ្លើង បណ្ដាលឲ្យឆាបឆេះរថយន្តទាំងស្រុង ។ អ្នកបើកបរឈ្មោះ អ៊ុល សំភេទ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិអង្គ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នករួមដំណើរ៦នាក់ ស្រីម្នាក់ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នករួមដំណើរទេ ។

សម្ភារ:ខូចខាតរួមមាន៖
– រថយន្តខូចខាតទាំងស្រង
– អង្ករចំនួន១០ បេ
– ស្រា ០៦ កាន
– ថ្នាំបាញ់ស្មៅ៥កេះនិងអីវ៉ាន់ចាបហួយមួយចំនួនទៀត ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋប្រមាណជាប្រាំនាទីរួចមក មានរថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង បានចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់ទាំងស្រុង ដោយប្រើប្រាស់ពេលវេលាអស់២០នាទី និងប្រើប្រាស់ទឹកអស់មួយរថយន្ត ៕

មតិយោបល់