ព័ត៌មានជាតិ

រថយន្តឡង់គ្រីស័រ ផ្លាកលេខនគរបាល និងម៉ូតូបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ត្រូវម្ចាស់បាំងបិទមិនចង់ឲ្យឃើញផ្លាកលេខ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៤ និង៣០ នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តឡង់គ្រីស័រ ពាក់ផ្លាកលេខនគរបាល និងម៉ូតូបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់