ព័ត៌មានជាតិ

រថយន្តបើកបុកបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង បណ្ដាលឲ្យដាច់ភ្លើង នៅរសៀលនេះ

យោងតាមផេកអគ្គិសនីកំពង់ចាមបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១និង១០នាទីរសៀល មានករណីរថយន្ត បើកបុកបាក់បង្គោល ខ្សែបណ្តាញតង់ស្យុងមធ្យម២២គីឡូវ៉ុល ចំនួន ១ដើម នៅភូមិ៧០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួនដូចជា៖
១-តំបន់ភ្លើងអាជ្ញាបណ្ណសេវាករ សេង គ្រី ផ្នែកខ្លះនៃឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។
២-តំបន់ភ្លើងអាជ្ញាបណ្ណសេវាករ អេង កល្យាណ ផ្នែកខ្លះនៃឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ។
ក្រុមការងារ បច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ ៕

មតិយោបល់