ភ្នំពេញៈ នៅមុននេះបន្តិចភ្នាក់ងារ Post News បានរាយការណ៍មកថា បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បានចាប់ហ្វ្រាំង បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុត្រង់ចំនុចក្បែរបងក្រសួងមហាផ្ទៃ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ Pulsar ពណ៌ខ្មៅ ពាក់ស្លាកលេខ1BR-73 32 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៤៦៦ លុះមកដល់ចំនុចខាងលើ ក៏បានចាប់ហ្វ្រាំងក្នងល្បឿនលឿន ទើបធ្វើឲ្យម៉ូតូដួល បោកក្បាល នឹងថ្នល់ស្លាប់ ។ ភ្លាមៗនោះសមត្ថកិច្ចក៍បានចុះទៅធ្វើការវាស់វែង និង យកសពទៅទុកនៅចិញ្ចើមផ្លូវជាប់របងក្រសួងមហាផ្ទៃ ដើម្បីរង់ចាំធ្វើការទាក់ទង់ទៅសាច់ញាតិរបស់សពឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់