ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តូច​មែនពិត តែក្បាច់រាំ​មិនចាញ់ លីយ៉ុងជេ ធ្វើឲ្យគណៈកម្មាធិការសើចបិទមាត់មិនជិត​ (Video Inside)

ចិន​៖​ក្មេងប្រុស Junhao អាយុ ៣ឆ្នាំ បាន​ធ្វើ​ឲ្យវត្តមានអ្នកដែលចូលរួមទស្សនា​កម្មវិធី Amazing Chinese មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយនឹងឈុតសម្តែង​របស់ក្មេងប្រុសរូបនេះ គួរ​ឲ្យស្រលាញ់ ជាពិសេសនោះ ការបញ្ចេញក្បាច់រាំ មិនចាញ់ លីយ៉ុងជេ របស់កូរ៉េប៉ុន្មានឡើយ​។​
2014-05-03_091731
បច្ចុប្បន្ននេះដែរ វីដេអូឃ្លិបរបស់ Junhao ដែល​រាំ ក្នុងកម្មវិធី Amazing Chinese ត្រូវបានបង្ហោះនៅលើ YouTube ដោយមាន​អ្នកចុចមើល​ជាង 13,733,931 ដង ដែលធ្វើឲ្យមនុស្សជាច្រើន​សប្បាយរីករាយ​ជាមួយនឹង ឈុតសម្តែងនេះ​។​
ក្នុងការសម្តែងនេះដែរ ក្មេងប្រុស Junhao មាន​វ៉ាលី តន្ត្រីមួយដែលមាន​ ឧបករណ៍បញ្ជា ហើយ គណៈកម្មាធីការចុច​ចម្រៀងទៅមុខរហូត ដើម្បីឲ្យ ក្មេងប្រុសនេះបញ្ចេញក្បាច់រាំ ។ ជាមួយនឹងក្បាច់រាំរបស់គាត់ បាន​ទាញ់​បេះដូង គណៈកម្មាធិការ​ឲ្យ ចុច Like ទាំងអស់ ៕​
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖

មតិយោបល់