ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យ០៤នាក់ ករណីវាយយកទូរស័ព្ទដៃ និងកាបូបលុយជនរងគ្រោះ

ភ្នំពេញៈ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្រាវជ្រាវបង្ក្រាបជនសង្ស័យ អំពើលួចមានស្ថានទម្ងន់ទោស ករណីវាយ យកទូរស័ព្ទដៃ និងកាបូបលុយជនរងគ្រោះ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី នៅចំណុចសួរច្បារមាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅក្រោយពេលកើតហេតុ ជនសង្ស័យទាំងបួននាក់ខាងលើនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់