ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តសុខៗ ស្រាប់តែងងឹតមុខ រេចង្កូតបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរងខូចខាត

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បុរសម្នាក់បើករថយន្តស៊េរីទំនើបសុខៗ ស្រាប់តែងងឹតមុខរេចង្កូត ជ្រុលបុកបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិន ខូចខាតកំណាត់មុខរថយន្តយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើត ឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១ ចំណុចបង្កាន់ដៃស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ចិន) ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ ។

រថយន្តបង្កម៉ាក ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH 4287 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានបើកតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅបំណងឆ្លងស្ពាន លុះមកដល់ចំណុចកើតហេតុ តៃកុងងងឹតមុខមួយភាំង រថយន្តរេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុកបង្កាន់ដៃស្ពាន ខូចខាតកំណាត់នៃរថយន្តមុខយ៉ាងដំណំ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យមើលកន្លែងកើតហេតុ រួចទាក់ទងជំនាញមកវាស់វែង យករថយន្ត ដោះស្រាយបន្ត ៕

មតិយោបល់