បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងទំនើងមានគ្នាចំនួន៥នាក់ ប្រដាប់ដោយកាំបិតនិងដំបងជិះម៉ូតូ២គ្រឿង បង្កភាពអនាធិបតេយ្យនិងអុកឡុក តាមទីសាធារណៈ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី ត្រង់ចំនុចភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា ដោយអនុវត្តតាមគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន នគរបាលស្រុកបាណន់បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ ដែលបង្កភាពទំនើងអនាធិបតេយ្យតាមទីសាធារណៈ ៖ ១.ឈ្មោៈ ខុន សុខេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ២.ឈ្មោៈ ណាវ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ៣.ឈ្មោៈ ដេ្ឋ ប៊ុនសាក់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ៤.ឈ្មោៈ រដ្ឋ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ និង៥.ឈ្មោះ កេង ដាវិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់។
សមត្ថកិច្ចបានដកហូតវត្តុតាងរួមមាន ៖ កាំបិតខ្វែវ ចំនួន០៤ដើម យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចែងមានជ័យ។
បច្ចុប្បន្នកម្លាំងក្រុមក្មេងទំនើង ត្រូវបាននគរបាលស្រុក ធ្វើការអប់រំនិងធ្វើកិច្ចសន្យារួច បានប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត ៕
មតិយោបល់