ត្បូងឃ្មុំៈ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២ មានករណីហិង្សាដោយចេតនាមួយកើតឡើង នៅ ចំណុចឡូត៍កៅស៊ូលេខ៣៤A ភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កឡើងដោជនសង្ស័យឈ្មោះ ហ៊ីម សាវី ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរកម្មករជៀរជ័រកៅស៊ូ រស់នៅភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយកពន្លាកជៀរជ័រកៅស៊ូ ចាក់ទៅលើជនរងគ្រោះ ឈ្មោះ ឆែម ឈឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀរជ័រដូចគ្នា រស់នៅភូមិ-ឃុំ ជាមួយគ្នាបណ្ដាលឲ្យរងរបួសចំនួន៣កន្លែង ចំខ្នងខាងឆ្វេង១កន្លែង និងចំខ្នងខាងស្ដាំ២កន្លែង។
មូលហេតុ ៖ ទំនាស់ពាក្យសម្ដីគ្នា។ ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ីម សាវី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធី៕



មតិយោបល់