ស្ទឹងត្រែងៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤និង៤៥នាទី មានករណីអគ្គិភ័យកើតឡើងនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បណ្ដាលឲ្យឆេះផ្ទះតៀមមួយខ្នងធ្វើអំពីឈើប្រក់សង្ក័សីដែលមានទំហំ៦ម៉ែត្រគុណនិង២១ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ហេង វិបុល អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ថរ ពិសី អាយុ៤០ឆ្នាំ ខូចខាតអស់ទាំងស្រុង។
កម្លាំងនគរបាលការិយាល័យអគ្គិភ័យបានយករថយន្តចេញចំនួន ០២គ្រឿងប្រើប្រាស់ទឹកអស់ ០២ឡានបាញ់ពន្លត់មិនឲ្យរាលដាលដល់ផ្ទះផ្សេងទៀត។
មូលហេតុ៖ ឆេះបណ្ដាលមកពីឈ្មោះ ហេង វិបុល ត្រូវជាប្ដីដុត៕

មតិយោបល់