ភ្នំពេញៈ បុរសជនជាតិខ្មែរឥស្លាមម្នាក់បន្ទាប់ពីប្រពន្ធរត់ចោល ៣ខែ គិតខ្លីចង.កសម្លាប់ខ្លួនស្លាប់ចោលកូនប្រុសតូចពីរនាក់ឲ្យកំព្រាឪពុក។
ហេតុការណ៍នេះ បានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ ចំណុចតំបន់មិនរៀបរយជាប់មាត់ទន្លេក្នុងភូមិក្បាលកោះ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បុរសខាងលើឈ្មោះ សុះ អាឡាហ្វីន អាយុ ៣២ឆ្នាំ មុខរបរកម្មករនេសាទ រស់នៅតំបន់មិនរៀបរយតាមមាត់ទន្លេភូមិក្បាលកោះ សង្កាត់ជ្រោយចង្វារ
ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានកូន ប្រុសតូចៗក្នុងបន្ទុក ២នាក់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើត្រូវប្រពន្ធរត់ចោល ៣ខែ មកហើយតាំងពីពេលនោះមកបុរសរូបនោះគ្រាំគ្រាចិត្ត រហូតមកដល់ថ្ងៃកើតហេតុនៅវេលាម៉ោង ៤ទៀបភ្លឺគេឃើញបុរសរូបនោះ ដើរទៅដើរមកនៅម្តុំទីតាំងខាងលើលុះរហូតដល់ម៉ោង ៤និង៣០នាទី ព្រឹក ថ្ងៃ ដដែល ស្រាប់តែមានប្រជាពលរដ្ឋផ្សេងទៀតប្រទះឃើញចង.កសម្លាប់ខ្លួននៅលើដើមអូញម៉ូញស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុ បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចប្រគល់ឲ្យសមគមន៍ខ្មែរឥស្លាមយកទៅបញ្ចុះតាមប្រពៃណីសាសនា៕
មតិយោបល់