ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីព្រឹក មានករណីជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចយកម៉ូទ័រស្វាន ម៉ូទ័រកាត់ដែក និងខ្សែភ្លើងចំនួន១ដុំ របស់ជនរងគ្រោះឈ្មោះ សួន សំខាន់ ភេទប្រុស ខណៈពេលដែលបានដេកលក់នៅក្នុងផ្ទះលេខ២១ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍ខាងលើនេះ មានជនសង្ស័យចំនួន០២នាក់១-ឈ្មោះ សាន់ ខយ ភេទប្រុស និង២-ឈ្មោះ បារាំង ភេទប្រុស បានធ្វើសកម្មភាព ចូលទៅក្នុងផ្ទះជនរងគ្រោះជាន់ខាងលើ លួចយកខ្សែភ្លើងចំនួន០១ដុំ ម៉ូទ័រកាត់ដែកចំនួន០១គ្រឿង ម៉ូទ័រស្វានចំនួន០១គ្រឿង យកទៅលាក់ទុករួចគេចខ្លួនបាត់ រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទីល្ងាច ជនសង្ស័យទាំង០២នាក់ខាងលើ បានទៅធ្វើសកម្មភាព ចូលលួចក្នុងផ្ទះជនរងគ្រោះ នៅជាន់ខាងលើម្តងទៀត ពេលនោះជនរងគ្រោះ បានឃើញទាន់ក៏បានទាក់ទងទៅសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សាន់ ខយ ចំណែកម្នាក់ទៀតឈ្មោះ បារាំង បានគេចខ្លួនបាត់ បន្ទាប់មកទើបនាំខ្លួនជនសង្ស័យឈ្មោះ សាន់ ខយ មកប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់