ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៥ និង៤០ នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យស្រ្តីមេម៉ាយម្នាក់ជាកម្មករសំណង់ មានអាយុប្រហែលជាង៤០ឆ្នាំស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រថ្មី ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់