ភ្នំពេញៈ ជនជាតិចិនដែលបង្កភាពចលាចល ផ្អើលសមត្ថកិច្ចមួយក្រុងភ្នំពេញ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ នាំខ្លួនទៅតុលាការនាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នេះ ។
ជនសង្ស័យឈ្មោះ លីវ ជីន LIU JUN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខE449081127 ។
តាមនគរបាល បានឲ្យដឹងថា ជនជាតិចិនខាងលើ បានច្រកដីខ្សាច់ បន្លំ ធ្វើជាគ្រាប់បែកច្នៃ យកទៅគំរាម ជនជាតិចិនដូចគ្នា នៅហាង លក់គុជ ហឺហឺ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានឲ្យមានភាពចលាចល ដល់ពលរដ្ឋភិតភ័យ ស្មានតែគ្រាប់បែកច្នៃមែនទែន សូម្បីតែសមត្ថកិច្ច ក៏មានការភ្ញាក់ផ្អើល ចុះមកត្រួតពិនិត្យជាក់ស្តែងផងដែរ។
បច្ចុប្បន្នជនសង្ស័យជាជនជាតិចិនខាងលើ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ នាំបញ្ជូនខ្លួនទៅតុលាការហើយ រួមជាមួយជនសង្ស័យផ្សេងទៀត ដើម្បីឲ្យព្រះរាជអាជ្ញាចោទសួរ ចំពោះទោសទណ្ឌយ៉ាងណានោះ សម្រេចលើតុលាការ៕
មតិយោបល់