ព័ត៌មានជាតិ

រុស្ស៊ីនិងមីយ៉ាន់ម៉ាបាន ប្តេជ្ញាចិត្តពង្រឹងសន្តិសុខនិងចំណងទាក់ទងផ្សេងទៀតរវាងប្រទេសទាំងពីរ

លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ីនិងមេដឹកនាំយោធាមីយ៉ាន់ម៉ាបាន ប្តេជ្ញាចិត្តពង្រឹងសន្តិសុខនិងចំណងទាក់ទងផ្សេងទៀតរវាងប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំនៅទីក្រុងម៉ូស្គូកាលពីថ្ងៃ២១ មិថុនា។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនានេះ។

មេដឹកនាំយោធាមីយ៉ាន់ម៉ាគឺឧត្តមសេនីយ Min Aung Hlaing បានធ្វើដំណើរទៅរដ្ឋធានីនៃប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យដើម្បីចូលរួមសន្និសីទសន្តិសុខមួយនៅសប្តាហ៍នេះ។ អ្នកនាំពាក្យលោក Dmitry Peskov បាននិយាយនៅថ្ងៃច័ន្ទថា ប្រធានាធិបតីរុស្ស្លុីលោក Vladimir Putin នឹងមិនជួបជាមួយលោក Min Aung Hlaing ទេ។

ក្រុមសកម្មជនសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងម៉ូស្គូថាបានធ្វើឱ្យមានភាព ស្របច្បាប់ដល់រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាដែលបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ដោយបន្តទស្សនកិច្ចទ្វេភាគីនិងកិច្ចព្រមព្រៀងអាវុធ។ប្រទេសរុស្ស៊ីបាននិយាយថាខ្លួនមានទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។ តាមរបាយការណ៍ របស់ស្ថានីយទូរទស្សន៍ MRTV របស់រដ្ឋមីយ៉ាន់ម៉ាបាននិយាយថាលោក Min Aung Hlaing និងលោក Patrushev បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរស្តីពីវិធានការសន្តិសុខកិច្ចការបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ានិងបានយល់ព្រមរក្សាទំនាក់ទំនងល្អរវាងយោធារបស់ពួកគេទាំងពីរ៕

មតិយោបល់