ព័ត៌មានជាតិ

ប្តីខឹងប្រពន្ធមិនដាំបាយឲ្យហូប ទ្រាំមិនបានយកដំបងឬស្សីវាយឲ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២១វេលាម៉ោង១ ០ និង៣០នាទីព្រឹក នៅចំណុចក្រុមទី១៦ ភូមិទួល ព្រុំ ២ ឃុំក កោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសា ន ស្នងការនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោក ស គឹមឡុង អធិការនគរបាលស្រុក មោងឬស្សី បា ន ដឹកនាំធ្វេីការឃាត់ខ្លួន បុរសចំណាស់ម្នាក់ឈ្មោះ ពៅ វិចិត្រ ហៅវាំង អាយុ៦៨ឆ្នាំ រស់នៅចំ ណុចកើតហេតុខាងលើ ក្នុងករណី ហិង្សាដោយចេតនា(ប្រេីដំបងឫស្សីវាយប្រពន្ធ)ឈ្មោះក្រិះ នាង អាយុ៤៨ឆ្នាំ (រស់នៅជាមួយគ្នា) បណ្ដាលឱ្យរងរបួសដើមដៃខាងធ្វេង០១កន្លែង(បាក់) និងរបួសឆ្អឹងជំនឺផ្នែកខាងក្រោយ០១កន្លែងហើមជាំ (របួសធ្ងន់)មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថា នៅវេលាកេីតហេតុខាងលេី បុរសជាប្តីវ័យចំណាស់រូបនេះបានប្រេីដំបងឫស្សី វាយសំពងទៅទីលេីប្រពន្ធរបស់ខ្លួនយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អេីល ហេីយបន្ទាប់ពីកេីតភ្លាមសមត្ថកិច្ចនគរបាលបានចុះអន្តរា គមន៍ឃាត់ខ្លួនជនសង័្សយជាប្តីតែម្តង និងដកហូតបានដំបងឫស្សីមួយដេីម រីឯប្រពន្ធដែលទទួលរងរបួសបាន នាំទៅសង្រ្កោះនៅមន្ទីរពេទ្យ។

ចំពោះមូលហេតុដែលនាំទៅដល់ការប្រេីហិង្សាវាយទៅលេីប្រពន្ធរបស់ខ្លួនបែបនេះគឺដោយ សារបុរសជាប្តីផឹកស្រាស្រវឹងនិងខឹងប្រពន្ធមិនបានដាំបាយឱ្យប្តីហូបនៅព្រឹកនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនអនុវត្តតាមច្បាប់៕

 

 

 

មតិយោបល់