កណ្តាលៈ សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់) ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២និង៤០នាទី នៅក្នុងបឹងចំណុចស្វាព្រាម(ព្រៃម្លេច)ក្រោយភូមិសាស្រ្តភូមិ ថ្មី ឃុំ ពាមរាំង ស្រុក លើកដែក ខេត្ត កណ្តាល។
ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន០១នាក់:
-.ឈ្មោះ នៅ ណេងភេទប្រុស អាយុ ៤៧ ឆ្នាំជនជាតិ ខ្មែរមានទីលំនៅភូ មិ លេខ៥ឃុំ ពោធិបាន ស្រុក កោះធំ ខេត្តកណ្ដាល ។
និងមុខសញ្ញា លេងល្បែង ចំនួនប្រហែល ៣០នាក់ រត់គេចខ្លួនអស់។
-វត្ថុតាងចាប់យករួមមាន÷
-មាន់ជល់ងាប់ ០២ក្បាល
-កៅអីជ័រចំនួន០៥
-តុ ឈេីចំនួន ០១
-កៅស៊ូតង់ ចំនួន០២ផ្ទាំង
-កញ្ចក់របាំងពេលជល់មាន់ ចំនួន ០១
-វិកយប័ត្រភ្នាល់មាន់ចំនួន០២ដុំ
-ស្គុតរុំខ្នាយមាន់(រុំហើយនិងមិនទាន់រុំ)មួយចំនួន
-កន្ត្រកដាក់មាន់ចំនួន០២
-ម៉ូតូ ហុងដាវ៉េវ ១០០.ពណ៌ក្រហមពាក់ស្លាកលេខ កណ្ដាល 1R. 3026. ចំនួន០១គ្រឿង
**សភាពនៃរឿងហេតុ :
-ហេតុដំបូងនៅថ្ងៃទី២៤.០៦.២០២១ មុនពេលកើតហេតុខាងលើ មា នប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានថាមានអ្នកញៀនល្បែងជល់ មាន់មួយក្រុមកំពុងនាំគ្នាជល់មាន់នៅចំនុចក្នុងព្រៃបឹងព្រៃម្លេច ក្រោយភូមិសាស្រ្តឃុំពាមរាំង ក្រោយពីទទួលព័ត៌មានភ្លាមកំលាំងជំនាញព្រហ្មទណ្ឌស្រុក កម្លាំងអន្តរាគមន៍ស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាលពាមរាំងបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកោះធំនៃអធិការដ្ឋានស្រុកកោះធំបានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងជលមាន់នោះ ហេីយបានចាប់ឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងជលមាន់បានចំនួន០១នាក់ឯអ្នកលេងមួយចំនួនផ្សេងទៀតបានរត់គេចខ្លួនអស់ ។ ចំនែកជនសង្ស័យរួមនិងវត្ថុតាងខាងលើយើងបានចាប់យកនិងបញ្ជូនមកអធិការដ្ឋានដើម្បីបន្តចាត់ការតាម និតិវិធី៕
មតិយោបល់