ភ្នំពេញៈ នៅលើ Apps ថ្មីមួយដែលមានឈ្មោះថា Tumblr ត្រូវគេឃើញមានការបង្ហោះរូបស៊ិចរបស់អ្នកនិយមលេងហ្វេសប៊ុកជាជនជាតិខ្មែរជាច្រើន ដោយរូបភាពអាក្រាត និងវីដេអូស៊ិចទាំងនោះ ត្រូវគេបញ្ជាក់ថា កម្មវិធីនេះ ចាប់យកចេញពីកាមេរ៉ារបស់អ្នកលេងហ្វេសប៊ុកដោយស្វ័យប្រវត្តិឲ្យតែទូរស័ព្ទនោះមានរូបអាសអាភាសក្នុងពេលភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។ តារាជាច្រើន ត្រូវគេឃើញមានរូបអាក្រាតនៅលើApps នេះ ដោយក្នុងចំណោមនោះក៏មានរូបដែលគេអះអាងថា ជាសកម្មភាពស៊ិចរបស់តារាសម្ដែងលោក បឺរី ផងដែរ។ ប៉ុន្តែត្រូវបានតារារូបនេះ ប្រកាសថា នោះជាការកាត់តបង្ខូចឈ្មោះ។
លោក បឺរី បានថ្លែងប្រាប់ Post News កាលពីយប់ថ្ងៃទី១៤ ខែមិថុនាថា លោកបានដឹងយូរមកហើយពាក់ព័ន្ធនឹងការបង្ហោះរូបរបស់លោកភ្ជាប់ជាមួយនឹងសកម្មភាពស៊ិចជារបៀបបុរសស្រឡាញ់បុរសនៅក្នុងបន្ទប់មួយ ដែល Apps មួយនេះ ប្រកាសថា នោះជាសកម្មភាពរបស់លោក។ លោកថា នោះជាសកម្មភាពស៊ិចដែលគេយកមកភ្ជាប់នឹង Profile Facebook របស់លោក ក្នុងន័យធ្វើឲ្យមានការភ័ន្តច្រលំតែប៉ុណ្ណោះ ដោយរូបលោកផ្ទាល់មិនមែនជាមនុស្សនៅក្នុងសកម្មភាពស៊ិចនោះឡើយ។ លោកអះអាងថា ខ្លួនមិនមែនជាខ្ទើយនោះទេ ហើយបើនិយាយរឿងពាក់ព័ន្ធណាមួយនឹងទង្វើដូចដែលគេបានបង្ហោះ គឺធានាថា មិនធ្លាប់បានធ្វើ។ លោកមិនមានការភ្ញាក់ផ្អើលខ្លាំងណាស់ណានោះទេ នៅពេលរូបភាពដែលលោកយល់ថា ជាការបង្ខូចឈ្មោះនោះ ត្រូវបានចែកចាយ។
លោក ប៊ឺរី បានបញ្ជាក់ថា រូបស៊ិចនោះ មានការប៉ះពាល់ចំពោះកិត្តិយសរបស់លោកយ៉ាងខ្លាំង ប្រសិនបើអ្នកមិនដឹងហើយយល់ថា នោះជាសកម្មភាពស៊ិចមិនប្រក្រតីរបស់ខ្លួន។ លោកថា អ្នកដែលតភ្ជាប់រូបភាពស៊ិចជាមួយនឹងគណនីហ្វេសប៊ុករបស់លោកនឹងមានកម្មពៀរ ហើយបាបកម្មនឹងមិនឈានដល់ថ្ងៃស្អែកនោះផង ដោយសារតែពួកគេទំនេរអត់ការងារធ្វើ ហើយមកធ្វើបែបនេះចំពោះលោកដែលមិនបានដឹងខ្លួន និងមិនធ្លាប់ពាក់ព័ន្ធនឹងករណីបែបនេះជាមួយបុរសដូចគ្នាទាល់តែសោះ។
លោកក៏បានអះអាងទាំងសំណើចផងដែរថា បើលើកនេះ លោកពិតជាខ្ទើយដូចគេបង្ខូចឈ្មោះនោះ ប្រហែលជាគ្មានមនុស្សប្រុសណាម្នាក់នៅសល់នោះទេ។ យ៉ាងណាមិញ លោកថា មិនមានវិធានការប្ដឹងផ្ដល់ទៅលើ Apps Tumblr នោះទេ បន្ទាប់ពីឃើញថា តារាខ្មែរជាច្រើនផ្សេងទៀត ក៏ត្រូវ Apps នេះ យកទៅផុសបង្ខូចឈ្មោះដូចគ្នា៕
មតិយោបល់