ឃាត់រថយន្តដឹកដី លើសចំណុះ១១គ្រឿង បណ្ដាលឲ្យធ្លាក់ដី និងឲ្យតៃកុងធ្វើកិច្ចសន្យា

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងការិយាល័យសណ្ដាប់ធ្នាប់ បានចុះឃាត់រថយន្តដឹកដី លើសចំណុះចំនួន១១គ្រឿង នៅចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ធ្វើការអប់រំមិនឲ្យដាក់លើសចំណុះ បណ្ដាលឲ្យធ្លាក់ដី បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ សោភ័ណភាព និងអនាម័យក្នុងទីក្រុង ហើយបានឲ្យតៃកុងឡាន ធ្វើកិច្ចសន្យាបាញ់ទឹកលាងថ្នល់ ប្រសិនបើមានធ្លាក់ដីលើថ្នល់ លើកក្រោយទៀត ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *