កំពង់ឆ្នាំងៈ នៅថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៣និង៣នាទីរសៀល កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកកំពង់លែង សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយរំពារ ចុះអនុវត្តន៍ដីការបញ្ជាឱ្យចូលខ្លួនលេខ១ ៣៤០/២១ របស់ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង បាននាំខ្លួនជនសង្ស័យម្នាក់ ។
ជនសង្ស័យឈ្មោះ ផាយ មុំ ភេទស្រី អាយុ ៣៨ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវចោទពីបទហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត និងធ្វើឱ្យខូចខាតដោយចេតនា ។
បច្ចុប្បន្នជនសង្ស័យត្រូវ បានបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី ៕
មតិយោបល់