ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនបាញ់បង្ហោះផ្កាយរណប ដែលនឹងជួយផ្តល់ព័ត៌មានរវាងលំហអាកាសនិងផែនដី

ចិន: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា នៅព្រឹកថ្ងៃអង្គារនេះ ប្រទេសចិនបាន បើកដំណើរការផ្កាយរណប​លើកដំបូងរបស់ពិភពលោក ដែលវានឹងជួយបង្កើតទំនាក់ទំនងក្នុងការផ្តល់ព័ត៌ មានរវាងលំហអាកាសនិងភពផែនដី ជាពិសេសវាអាចផ្តិតយករូបភាពបានយ៉ាងច្បាស់ ហើយវាគឺជាផ្កាយ រណបទំនើបចុងក្រោយបំផុត នៅក្នុងកម្មវិធីអវកាសមានមហិច្ឆតា។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។

កម្មវិធីនេះគឺជាអាទិភាពមួយដូចដែលលោកប្រធានាធិបតី Xi Jinping បានជំរុញឱ្យប្រទេសចិន ដើម្បីបង្កើតទៅជាឥទ្ធិពលអវកាសរបស់ខ្លួន ហើយក្រៅពីមហិច្ឆតាស៊ីវិលរបស់ខ្លួន ហើយវាត្រូវបាន ធ្វើតេស្តមីស៊ីលប្រឆាំងផ្កាយរណបផងដែរ

ទីភ្នាក់ងារស៊ិនហួបានរាយការណ៍ថា ផ្កាយរណបប្រភេទ The Quantum Experiments at Space Scale ឬក៏ QUESS ត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប​ Jiuquan នៅភាគពាយព្យ ខេត្តកានស៊ូ នៅប៉ុន្មានម៉ោងមុន នៅព្រឹកថ្ងៃអង្គារនេះ។

ទីភ្នាក់ងារនេះ បាននិយាយថា: «នៅក្នុងបេសកកម្មរយៈពេលពីរឆ្នាំរបស់ខ្លួន ផ្កាយរណប QUESS ត្រូវបានរចនាដើម្បីបង្កើតទំនាក់ទំនងដោយការបញ្ជូនរូបភាពច្បាស់ពី​ចន្លោះលំហអាកាសទៅ​នឹងភពផែនដី។ ផ្កាយរណបនេះ នឹងជួយធានាសុវត្ថិភាពក្នុងការផ្តល់ព័ត៌មានរវាងទីក្រុងប៉េកាំង​និងក្រុង Urumqi ហើយវាសំដៅទៅរដ្ឋធានីភាគខាងលិចនៃតំបន់ស៊ីនជាំងរបស់ប្រទេសចិន ជាកន្លែងដែល​រដ្ឋាភិបាលនិយាយថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងក្រុមបះបោរឥស្លាម»។

ប្រទេសចិនទទូចថា កម្មវិធីអវកាសរបស់ខ្លួន បានបង្កើតឡើងមានគោលបំណងដើម្បីសន្តិភាព ប៉ុន្តែក្រសួង​ការពារជាតិសហរដ្ឋអាមេរិកបានគូសបញ្ជាក់ពីការបង្កើនសមត្ថភាពអវកាសរបស់ខ្លួន ដោយនិយាយថា ចិនបានកំពុងបន្តសកម្មភាពដើម្បីការពារកុំឱ្យខ្មាំងសត្រូវ មានបំណងប្រើប្រាស់ទ្រព្យសម្បត្តិអវកាស​ពី​មូលដ្ឋាននៅក្នុងវិបត្តិមួយ៕

China-satellite-QUESS

មតិយោបល់