ព័ត៌មានជាតិ

ស្លាប់អ្នកបើកបរភ្លាមៗករណីម៉ូតូដឹកសាំងបុកជាមួយម៉ូតូ១គ្រឿងទៀតនៅក្រុងបាត់ដំបង

បាត់ដំបង: យោងតាមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស២នាក់ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឲ្យស្លាប់ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងប៉ះទង្គិចគ្នា។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទីត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមការឲ្យដឹងពីសមត្ថកិច្ចនគរបាលជំនាញបានឲ្យដឹងថាមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AI-5563បើកបរដោយឈ្មោះសាន់សឿតភេទប្រុសអាយុ៤៥ឆ្នាំរស់នៅភូមិចែងមានជ័យឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបងនិងម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1F-6232(មានដឹកសាំង)បើកបរដោយឈ្មោះឡានហូភេទប្រុសអាយុ៧២ឆ្នាំរស់នៅភូមិដំណាក់ហ្លួងសង្កាត់វត្តគរក្រុងបាត់ដំបងខេត្តបាត់ដំបង។

ប្រភពដដែលបន្តថាមុនពេលកើតហេតុម៉ូតូទាំង២គ្រឿងបានធ្វើដំណើរបញ្ច្រាសទិសគ្នា។លុះពេលមកដល់ចំណុចកើតហេតុម៉ូតូដឹកសាំងបានបត់ឆ្វេងសសៀរតាមចិញ្ចឹមក៏បានបុកគ្នាហើយកំពប់សាំងឆាបឆេះជាមួយនឹងភ្លើងសំរាមដែលដុតនៅក្បែរកន្លែងកើតហេតុតែម្តងធ្វើឲ្យអ្នកបើកបរទាំងសងខាងក្រោកចេញមិនរួចក៏ត្រូវភ្លើងឆាបឆេះរហូតដល់ស្លាប់តែម្តង។

ករណីនេះកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបានចុះពិនិត្យទីកន្លែងកើតហេតុនិងនាំយកម៉ូតូទាំង០២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី។ចំណែកសាកសពបានប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់