ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ នៅស្រុកមណ្ឌលសីមា

កោះកុង: ជនជាតិចិន០១នាក់ ជិះម៉ូតូបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ នៅស្រុកមណ្ឌលសីមា
នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០២និង២០នាទីរសៀល ដែលករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកខាងលើកើតឡើងដោយម៉ូតូបុករថយន្តពីក្រោយនៅចំណុចមុខក្រុមហ៊ុនអិលវ៉ាយភីគ្រុប ភូមិចាំយាម ឃុំប៉ាក់ខ្លង បណ្តាលឲ្យស្លាប់០១ នាក់ ប្រុសជនជាតិ ចិន ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត (ដោយរងបួសធ្ងន់ពេកបណ្តាលឲ្យស្លាប់តែម្តង)។
បច្ចុប្បន្ន រថយន្តនឹងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាន ៕

 

មតិយោបល់