ព័ត៌មានជាតិ

កាមារីមួយគ្រឿង បែកកង់រេចង្កូតធ្លាក់ប្រឡាយ ផ្ទុះហ្គាសឆេះស្លាប់តៃកុងក្នុងរថយន្ដ

កំពង់ឆ្នាំង: នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨ និង ៥០ នាទី យប់នៅចំណុចភូមិ ផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះឈ្មោះ ជា សុវណ្ណដេត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងថ្មី ឃុំ អញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានបើករថយន្តមួយគ្រឿងម៉ាក កាមារីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-9148 ក្នុងទិសដៅពីលិចទៅកើត ។ លុះបើកមកដល់ចំណុចខាងលើ ក៏បែកកង់រេចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យផ្ទុះហ្គាស់ឆេះស្លាប់ អ្នកបើកបរក្នុងរថយន្ដតែម្ដង ។

ក្នុងករណីខាងលើ រថយន្តអគ្គិភ័យរបស់អធិការដ្ឋានគរបាលស្រុកបរិបូណ៌ បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ប្រើប្រាស់អស់ ទឹកមួយ រថយន្តទើបរលត់ទាំងស្រុង ៕

មតិយោបល់