ស្ទឹងត្រែងៈ ករណីបុរសចំណាស់ម្នាក់ លង់ទឹកស្លាប់រយៈពេល៣ថ្ងៃទើបប្រទះឃើញសព។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ជនរងគ្រោះមានឈ្មោះ សុក ខែម ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះបានដើររកដកជ័រទឹក និងបណ្តើរសត្វជាមួយ ខ្លើរ នៅភូមិម៉ម ឃុំកងែចាម ស្រុកថាឡាបរិវ៉ាត់។ ហើយខ្លើររបស់គាត់មានឈ្មោះ ងួន សួន ភេទប្រុស អាយុ៥៣ឆ្នាំ ,ឈ្មោះ សេក យ៉ុន ,ឈ្មោះ សែង ឃ្លូក ស្នាក់នៅភូមិជាមួយគ្នា។ បានចេញទៅព្រៃនៅពេលដល់អូរសៀមបូក បានដេក២យប់ រហូតដល់ថ្ងៃវេលាម៉ោង៣និងង១០នាទីរសៀល បាននាំគ្នាហែលទឹកទាំងអស់គ្នាឆ្លងអូរ។
នៅពេលហែលឆ្លងអូរសៀមបូកបានពាក់កណ្តាលអូរ ជនរងគ្រោះបានលិចចុះបាត់អូរទៅ ហើយអ្នកទាំង៣ មុជរកជនរងគ្រោះក៏រកមិនឃើញ។ រហូតដល់ថ្ងៃទី៣ វេលាម៉ោង៣រសៀល បានរកឃើញសពជនរងគ្រោះពីកណ្តាលលិចខាងក្រោម២០០ម៉ែត្រ បានយកសពជនរងគ្រោះមកភូមិម៉ម នៅវេលាម៉ោង១២ និង១៥នាទី នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុនិងកោសល្យវិច័យ រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់