ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរកម្ពុជា ចុះចំណោតហ្រ្វាំងមិនស៊ី រេចង្កូតធ្លាក់ផ្លូវក្រឡាប់ របួសធ្ងន់២នាក់

កោះកុង: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង០៥នាទី មានករណីរថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង ហ្វ្រាំងមិនស៊ីរេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង ខណ:អ្នកបើកបរប្រើប្រាស់ល្បឿនលឿន ពេលចុះចំណោតលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ត្រង់ចំណុចចំណោតតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ មានរថយន្តបង្កមួយគ្រឿង ម៉ាកពុយស៊ូ ពណ៌ផ្ទៃមេឃ ប្រភេទរថយន្តសណ្តោរ៉ឺម៉ក ក្បាលពាក់ផ្លាកលេខភ្នំពេញ ៣E២៧៤៧ ពណ៌ផ្ទៃមេឃ និងរ៉ឺម៉កសណ្តោង ពាក់ផ្លាក់លេខភ្នំពេញ ៤A.៥០២១ ពណ៌ផ្ទៃមេឃ ធ្វើដំណើរពីភ្នំពេញ ទៅទីរួមខេត្តកោះកុង បានដឹកស្រាបៀរកម្ពុជា ។ អ្នកបើកបរឈ្មោះ ហែម រតនា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសបាក់ដៃខាងឆ្វេង មានអ្នករួមដំណើរឈ្មោះ សួន ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃជ្រៅ ឃុំសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង រងរបួសបាក់ជើងខាងឆ្វេង អ្នកទាំងពីរត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះ ទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែខេត្តកោះកុង ៕

មតិយោបល់