តូក្យូ៖ នៅមុននេះបន្ដិចមានគ្រោះរញ្ជួយដីកម្រិត ៨,៥រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសជប៉ុន បណ្ដាលឲ្យរង្គោះរង្គើដល់អគារមួយចំនួននៅក្នុងទីក្រុងតូក្យូ ប៉ុន្តែមិនបង្កឲ្យមានរលកយក្សស៊ូណាមិឡើង ចំណែកផលប៉ះពាល់នៅមិនទាន់ដឹងច្បាស់នោះទេ។
យោងតាមការចុះផ្សាយរបស់ BBC បានឲ្យដឹងថា រថភ្លើងល្បឿនលឿនដែលធ្វើដំណើរពីទីក្រុងតូក្យូ ទៅកាន់អូសាកា ត្រូវបានផ្អាកដោយសារតែចរន្តភ្លើងត្រូវបានកាត់ផ្ដាច់ រងចាំការជួសជុល ចំណែករោងចក្រផលិតថាមពុលនុយក្លេអ៊ែ Fukushima Dai-ichi មិនបានរងផលប៉ះពាល់នោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១១ មានគ្រោះរញ្ជួយដីកម្រិត ៩រ៉ិចទ័រ បានកើតនៅជប៉ុន បង្កឲ្យកើតមានជារលកយក្សស៊ូណាមិដោយបានសម្លាប់ពលរដ្ឋជប៉ុន ២០.០០០នាក់៕

មតិយោបល់