ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យមនុស្សចំនួន០៤នាក់ស្លាប់ នៅខណ្ឌដូនពេញ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងផលិតសាច់ប៉ាត់តេ ស្ថិតតាមបណ្តោយផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។ ក្នុងករណីនេះផងដែរ បណ្តាលឲ្យមនុស្សចំនួន០៤នាក់ស្លាប់បាត់បង់ជីវិត ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់