ភ្នំពេញៈ ទូហ្គេមជាច្រើនដែលអាជា្ញធចុះបង្រ្កាបនិងចាប់រឹបអូសកាលពីពេលកន្លងទៅ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានវាយកម្ទេចចោល។
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា ដើម្បីលុបបំបាត់ល្បែងស៊ីសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌមានជ័យបានវាយកម្ទេចទូហ្គេមប្រភេទល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រីចំនួន៨ទូ ដែលគ្មានច្បាប់អនុញ្ញាត។
អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍បន្តថា ទូហេ្គមទាំង៨ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌមានជយ័ខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។
គួររំលឹកផងដែរទូហេ្គមទាំងនេះ គឺជាប្រភេទហេ្គមល្បែងស៊ីសងដែលធើ្វបង្វក់សិស្សានុសិស្ស នឹងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះដែរបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។
លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដ អំពើដូចជា លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម៕
មតិយោបល់