ត្បូងឃ្មុំៈ នាម៉ោង៧យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឡឥដ្ឋឈ្មោះ ហេង សំបូ ហៅលីម នៅភូមិទួលវិហារ ឃុំជីរោទី2 ស្រុកត្បូងឃ្មុំ មានជនល្មើសមិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះឈ្មោះ ណំ លឹមហុង អាយុ៣៩ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិរកាឃ្នួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ក្នុងខណៈពេលជនរងគ្រោះស្រវឹងស្រា ដើរម្នាក់ឯង។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជីរោទី2 ចុះស្រាវជ្រាវស៊ើអង្កេត ដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១.ឈ្មោះ លី យ៉ាស់យ៉ាសកម្ម អាយុ២៦ឆ្នាំ ភេទប្រុស មុខរបកម្មករ នៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ ទី២.ឈ្មោះ នូ សុផាត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ៕
មតិយោបល់