ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយមិនមានអ្នកណាម្នាក់ដឹងពីមូលហេតុនៅក្នុងរោងស្នាក់នៅរបស់កម្មករនៅកោះពេជ្រ ត្រូវបានកម្មករធ្វើការជាមួយគ្នាបានប្រទះឃើញនិងបញ្ជូនទៅធ្វើការសង្គ្រោះដែរតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងរោងស្នាក់នៅកម្មករកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខៃ ប្រុញ អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ…
មតិយោបល់