ព័ត៌មានជាតិ

មនុស្សសតិមិនគ្រប់លួចដុត ផ្ទះអស់ទាំងស្រុងបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់៦បន្ទប់

ភ្នំពេញ: នៅវេលាម៉ោង៥និង១០ នាទីល្ងាចថ្ងៃច័ន្ទ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥០៨ ក្រុម២៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ: គឹម លីហ្សា ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ: មេផ្ទះ ។
មូលហេតុ: មនុស្សសតិមិនគ្រប់លួចដុត ។
ប្រភេទសំណង់: ផ្ទះឈើប្រក សង្កសី (ទំហំ ៤ម៉ែត្រ×៦ម៉ែត្រ) ។
– ខូចខាតសំភារះ: ផ្ទះអស់ទាំងស្រុង នឹងបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ចំនួន៦បន្ទប់ ។
– ស្លាប់ មនុស្ស : គ្មាន ។
– របួស មនុស្ស : គ្មាន ។
– រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ០៥ គ្រឿង ប្រើប្រាសទឹកអស់ ០៣ឡាន ស្មើ១២ម៉ែត្រគូប ។
– រថយន្តជំនួយរបស់ក្រសួងមហាផ្ទៃចំនួន ០១ គ្រឿង ពុំបានប្រើប្រាសទឹក ។
ពន្លត់ចប់ : នៅវេលាម៉ោង ៥និង៣០ នាទី ល្ងាចនាថ្ងៃខែឆ្នាំដដែល ៕

 

មតិយោបល់