ព័ត៌មានជាតិ

បុរសប្រមឹកម្នាក់ប្រើហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃត្រូវសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោ ង១និង២០នាទី នៅចំណុចវាលស្រែទួល បទ បេង ស្ថិតក្នុងភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹក នាំរបស់លោក សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំ រួមជាមួយយោបល់លោកលឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោក ស គឹមឡុង អធិការនគរ បាល ស្រុក មោងឬស្សី បានដឹកនាំកម្លាំងក្នុងអង្គភាព ធ្វេី ការឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ មិត្ត មុំ ហៅ ក្រួច អាយុ ៣៥ឆ្នាំ រស់នៅភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងករណីហិង្សាដោយចេតនាបណ្តាលឱ្យខូច ខាតទ្រព្យសម្បត្តិអ្នកដទៃមកកាន់អធិការដ្ឋាននគរបាលស្រុក ដេីម្បីធ្វេីការ សាកសួរស្រាវជ្រាវ។

មូលហេតុឈានដល់ការឃាត់ខ្លួនបុរសរូបនេះគឺកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ១០ និង ៣០នាទីព្រឹក នៅចំណុចកើតហេតុខាង លើ ជន សង្ស័យបានផឹកស្រាស្រវឹង រួចប្រ ដាប់ដោយកាំបិតខ្វែវធ្វើសកម្មភាពកាប់និងក្រវែងទម្លុះជញ្ជាំងផ្ទះរបស់ជនរងគ្រោះឈ្មោះយុន សុខឃឿន ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងយកដាវសាំម៉ូរ៉ៃចូលទៅកាប់បំបែកអំពូលភ្លើងក្នុងផ្ទះជនរងគ្រោះរួមទាំងម៉ូតូផង បន្ទាប់មកក៍ដើរចេញមកក្រៅរួ ចទាញព្រួញកណ្ដុលបាញ់ទម្លោះជញ្ជាំងផ្ទះជនរងគ្រោះម្ដងរួចទៅហើយ តែមិនទាន់អស់ ចិត្តស្រាប់តែនៅថ្ងៃទី២៩ ខែមិថុ នា ឆ្នាំ២០២១ វេ លាម៉ោង ១៦ និង៣០នាទីជនសង័្សយរូបនេះនៅ បន្តសកម្មភាពជាថ្មីម្តងទៀត ដោយក្នុងដៃប្រ ដាប់ដោយចបជីក បានធ្វើសកម្មភាពវាយបំផ្លា ញម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១ ២៥ ពណ៌ ខ្មៅ សេរី ២០០៩ ស្លាកលេខភ្នំពេញ 1AK 3878 ជារប ស់ជន រងគ្រោះដដែលបណ្ដាលឱ្យបាក់កាំបន្ទះកង់ខាង ក្រោយ បាក់បូមចំហៀងខាងស្ដាំផ្នែកខាងក្រោយ-កំពិតស្លាកលេខធ្វើឱ្យខូចខាតយ៉ាងដំណំ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានរៀបចំសំណុំ រឿងបញ្ជូនជនសង័្សយនងវត្ថុតាងមកកាន់ការិយាល័យជនាញនៅស្នងការដ្ឋានដេីម្បីអនុវត្តតាមផ្លូវច្បាប់៕

 

មតិយោបល់