ព័ត៌មានជាតិ

Lexus 470 ឆ្លងផ្លូវទៅបុកជាមួយរថយន្តសាំយ៉ុងរងការខូចខាត ភាគីទាំងពីរជជែកគ្នាយ៉ាងតឹងសរសៃ.ក

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត Lexus LX-470 មួយគ្រឿងឆ្លងផ្លូវទៅបុកជាមួយរថយន្ត សាំងយ៉ុងបើកបរដោយបុរសជនជាតិចិនម្នាក់បណ្ដាលឲ្យ រងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុបប្រលានយន្តហោះពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញរថយន្ត Lexus LX-470 មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2L-7566 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង អមនឹងផ្លូវរថភ្លើង វត្តតាំងក្រសាំង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកជាមួយរថយន្តសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កណ្តាល 2A-9330 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីទិសដៅពីលិចទៅកើត ចំពីចំហៀងផ្នែកខាងក្រោយខាងឆ្វេងបណ្តាលអោយរថយន្តសាំយ៉ុងធ្លាក់ខាងក្រោយ ចំណែករថយន្ត Lexus រងការខូចខាតនិងធ្លាក់កាងខាងមុខ បន្ទាប់មករថយន្តទាំងពីរគ្រឿងបានបើកដេញគ្នារហូតមកដល់ចំណុចខាងកើតប្រលានយន្តហោះ ជិត២០០ ម៉ែត្រ ភាគីទាំងពីរបានឈប់រថយន្តហើយចុះមកស្រែកយ៉ាងតឹងសរសៃ.កដាក់គ្នាមួយប្រាវ។
ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការសួរនាំ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងភាគីទាំងពីរបានធ្វើការព្រមព្រៀងគ្នា និងយករថយន្តទៅជួសជុលរៀងរៀងខ្លួនដើម្បីបញ្ចប់រឿង៕

មតិយោបល់