នីហ្សេរីយ៉ាៈ ទាហាននីហ្សេរីយ៉ាបានប្រាប់កាលពីថ្ងៃចន្ទថា កងកម្លាំងនីហ្សេរីយ៉ា កំពុងធ្វើប្រតិបត្តិការ នៅក្នុងផ្នែកជាច្រើននៃ រដ្ឋ Borno ភាគឦសាន្ត បានសម្លាប់ក្រុមឧទ្ទាម ១៦នាក់ និងរឹបអូសបានអាវុធមួយចំនួន ។នេះបើយោងតាមសារព័ត៌មានស៊ីហួរចុះផ្សាយនៅថ្ងៃទី ១៦ខែសីហា ឆ្នាំ ២០១៦។
អ្នកនាំពាក្យយោធា លោក Sani Usman បាននិយាយនៅក្នុងសេចក្តិថ្លែងការណ៍ថា ការវាយប្រហារបានធ្វើឡើងនៅក្នុងតំបន់ Kangarwa ដោយក្រុមដែលសង្ស័យជាភេរវករ នៅម៉ោង៥និង ៣០នាទីព្រឹក (ម៉ោងនៅក្នុងស្រុក)កាលពីថ្ងៃអាទិត្យ បានសម្លាប់ក្រុមឧទ្ទាម១៦ និងរឹបអូនបានអាវុធ មានគ្រាប់រ៉ុក្កែត គ្រាប់បែក កាំភ្លើងអាកា កាំភ្លើងត្បាល់ …។លោកបានបន្ថែមថា ទាហានរបស់លោក ១១នាក់រងរបួសផងដែរក្នុងប្រតិបត្តិការមួយនេះ ៕

មតិយោបល់