ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងរងរបួសធ្ងន់ ២នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងដោយម៉ូតូ ២គ្រឿងបើកបុកគ្នាពេញទំហឹង បណ្តាលឲ្យតងរបួសធ្ងន់ទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនតំបូងគេបានឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-0786 បើកបរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុមានបុរសម្នាក់បើកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1K-9714 បើកឆ្លងកាត់ទទឹងផ្លូវពីត្បូងទៅជើង ស្រាប់តែវាក់អឺបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុបាញ់ថ្នាំយកដាក់អែបខាង និងរាយការបន្តទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់